បរទេស៖ ខ្សែការពារអេស្ប៉ាញ Diego Llorente ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ដែលជាករណីទី២ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញមុនចូលប្រកួត UEFA Euro 2020 ខាងមុខ។
ករណីទី២ក្នុងក្រុមខាងលើនេះ ត្រូវបានគេសន្និដ្ឋានថាគឺបានឆ្លងពីមេក្រុមរបស់ខ្លួនគឺខ្សែបម្រើ Sergio Busquets ដែលបានរកឃើញមានកូវីដ-១៩កាលពីថ្មីៗនេះ។
បន្ទាប់ពីរកជំងឺកូវីដ-១៩ នៅក្នុងក្រុមជាបន្តបន្ទាប់នេះ លោក Luis Enrique គ្រជម្រើសជាតិមួយនេះមានការព្រួយបារម្ភយ៉ាងខ្លាំងថា ចំនួនអ្នកឆ្លងនឹងកើនឡើង ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការប្រកួត UEFA Euro 2020 ខាងមុខ។
ប្រកួត Euro 2020 នឹងចាប់ផ្ដើមនៅថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ខាងមុខ៕
ប្រភព៖ Daily Mail