បរទេស៖ តារាលំដាប់ A របស់ ManchesterUnited គឺខ្សែប្រយុទ្ធ Cristiano Ronaldo និងខ្សែការពារ Harry Maguire ត្រូវបានជាប់ឈ្មោះជាកីឡាករដែលមានគេជេរប្រមាថនៅលើTwitter ច្រើនបំផុតកាលពីរដូវកាលមុន។
យោងតាមការសិក្សារបស់ស្ថាប័ន Ofcomនិង វិទ្យាស្ថាន Alan Turing ដែលជាវិទ្យាស្ថានជាតិសិក្សាពីវិទ្យាសាស្ត្រទិន្ន័យរបស់ចក្រភពអង់គ្លេសបានសហការគ្នា ដើម្បីវិភាគលើការបង្ហោះនៅលើគណនី Twitter ចំនួន ២.៣ លានគណនីកាលពីឆ្នាំ ២០២១-២០២២។
ហើយតាមរយៈការសិក្សាបានបង្ហាញទិន្ន័យមកថាRonaldo និង Maguire ជាប់ឈ្មោះជាកីឡាករដែលមានគេជេរនៅលើ Twitter ច្រើនបំផុតកាលពីរដូវកាលមុន ក្នុងចំណោមកីឡាករល្បីៗចំនួន ១០ នាក់។
ដោយរាប់ចាប់ពីថ្ងៃទី ១៣ ខែ សីហាឆ្នាំ ២០២១ ដល់ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២២ Ronaldo មានអ្នកជេរសរុបចំនួន ១២, ៥២០ នាក់ និង Maguire ឈរនៅលេខ ២ មានអ្នកជេរសរុបចំនួន ៨,៩៥៤ នាក់៕
ប្រភព៖ Sportbible