បារាំង៖ លោក Nasser Al-Khelaifi ជាប្រធានក្លិប Paris Saint-Germain បានបញ្ជាក់ច្បាស់ៗថា លោកគ្រូបង្វឹក Mauricio Pochettino នឹងដើរចេញពីក្លិបបន្ទាប់ពីដឹកនាំបានតែមួយដូវកាល។
Pochettino បានតែងតាំងជាគ្រូរបស់ PSG កាលពីរដូវក្ដៅឆ្នាំមុនក្រោយក្លិបបានបញ្ចប់តំណែងលោក Thomas Tuchel ។
យ៉ាងណាមិញចំពោះការដឹកនាំរដូវកាលដំបូងនេះ ទោះបីជាលោកជួយឲ្យក្រុមបានលើកពាន Ligue 1 ក៏ដោយក៏ថ្នាក់ដឹកនាំក្លិបមិនពេញចិត្តសោះនៅពេលលោកដឹកនាំក្រុមឲ្យចាញ់ Real Madrid ធ្លាក់ចេញពី Champions League ត្រឹមវគ្គ១៦ក្រុម។
បន្ទាប់ពី Pochettino ដើរចេញគឺ PSG គ្រោងនឹងតែងតាំងលោក Christophe Galtier ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ Nice ជំនួសវិញ។
លោក Nasser Al-Khelaifi បានថ្លែងប្រាប់ Le Parisien ថា៖
គួរបញ្ជាក់ផងដែរថា លោក Leonardo ក៏ត្រូវបានបណ្ដេញចេញពីតំណែងដែរដែលជំនួសដោយលោក Luis Campos ក្នុងនាមជាប្រធានដឹកនាំផ្នែកកីឡា៕
ប្រភព៖ thesun