វីវរហើយ! ក្លិបនៅ PL ជាច្រើនទាមទារឲ្យដាក់ទោ»_ស Man City បែបនេះបើសិនរកឃើញថាបានបំពានច្បាប់ហិរញ្ញវត្ថុ - TrueID

វីវរហើយ! ក្លិបនៅ PL ជាច្រើនទាមទារឲ្យដាក់ទោ»_ស Man City បែបនេះបើសិនរកឃើញថាបានបំពានច្បាប់ហិរញ្ញវត្ថុ

February 9, 2023

អង់គ្លេស៖ ក្លិបនៅ Premier League ជាច្រើនបានទាមទារឲ្យដាក់ទោស Manchester City ដោយទាត់ចេញពីក្របខណ្ឌ Premier League បើសិនរកឃើញថាពួកគេបានបំពានច្បាប់ហិរញ្ញវត្ថុ។

ក្រុម Manchester City
ក្រុម Manchester City

​បន្ទាប់ពីការស៊ើបអង្កេតរយៈពេល៤ឆ្នាំមកនេះ Man City ត្រូវបានគេចោទប្រកាន់ថាបានបំពានច្បាប់ហិរញ្ញវត្ថុចាប់ពីឆ្នាំ២០០៩ដល់ ២០១៨ ព្រមជាមួយការប្ដឹងប្ដល់លើសពី១០០ករណី។​

កីឡដ្ឋាន Etihad 
កីឡដ្ឋាន Etihad 

យ៉ាងណាមិញ Manchester City បានចេញមុខបដិសេធដាច់អហង្ការថាក្លិបពុំបានបំពានច្បាប់ណាមួយឡើយ។ យ៉ាងណាមិញ Sky Sports បានរាយការណ៍ថាក្លិបជាច្រើននៅ Premier League មិនចង់ឲ្យច្បាប់ដាក់ទោសស្រាលៗដូចជាពិន័យជាប្រាក់នោះឡើយតែចង់ឲ្យ Man City ត្រូវដកចេញពីក្របខណ្ឌនេះ ឬដកពានរង្វាន់ដែលក្លិបបានឈ្នះមកវិញទាំងអស់។​

ពានរង្វាន់ Man City
ពានរង្វាន់ Man City

យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេដែលមានការចោទប្រកាន់បែបនេះ កាលពីឆ្នាំ២០២០ គឺ Man City ក៏ត្រូវខាង UEFA ដាក់ពិន័យមិនឲ្យចូលលេងនៅការប្រកួតនៅអឺរ៉ុប រយៈពេលពីរឆ្នាំប៉ុន្តែ Man City បានឈ្នះក្ដីនេះ ដោយការប្រកាសរបស់តុលាការ៕

កីឡដ្ឋាន Etihad 
កីឡដ្ឋាន Etihad 

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...