បរទេស៖ អតីតវីរបុរស អាល្លឺម៉ង់ លោក Lothar Matthaus បានមានប្រសាសន៍ថា លោក Gareth Southgate ពិតជាធ្វើខុសធ្ងន់ណាស់ ដែលបណ្តោយឱ្យខ្សែបម្រើប្រយុទ្ធវ័យក្មេង JamalMusiala របូតដៃចេញពីក្រុមជម្រើសជាតិ អង់គ្លេស។
ជាការពិតណាស់ ខ្សែបម្រើប្រយុទ្ធដ៏មានសក្តានុពលរបស់ក្រុមBayern Munich រូបនេះ ដើមឡើយរូបគេគឺជាកីឡាកររបស់ក្រុមតោកំណាចអង់គ្លេស ដែលស្ថិតនៅកម្រិតយុវជន U១៥, U១៦, U១៧ និង U២១, ប៉ុន្តែក្រោយមក បន្ទាប់ពី អង់គ្លេស មិនសូវផ្តល់ឱកាសឱ្យរូបគេ គេក៏បានសម្រេចចិត្តប្តូរសញ្ជាតិលេងឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់វិញ។
យ៉ាងណាមិញ Musiala បច្ចុប្បន្នកំពុងក្លាយជាតួអង្គដ៏សំខាន់របស់ Bayern Munich និងក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ជាមួយគ្នានេះលោក Matthaus បានប្រៀបប្រដូចខ្សែបម្រើប្រយុទ្ធវ័យ ១៩ ទៅនឹង Lionel Messi យ៉ាងដូច្នេះថា៖
លោក Matthaus បានបន្ថែមទៀត ទាក់ទងនឹងការផ្លាស់ប្តូរសញ្ជាតិរបស់ Musiala មកលេងឱ្យអាល្លឺម៉ង់វិញយ៉ាងដូច្នេះថា៖
ប្រភព៖ Sportbible