បរទេស៖ ទំព័រ Sofascore បានបញ្ចេញឈ្មោះកីឡាករកំពូលទាំង១០ ដែលទទួលបាន rating ខ្ពស់ជាងគេបំផុតប្រចាំព្រឹត្តិការណ៍ WorldCup Qatar ២០២២ ប៉ុន្តែអ្នកឈរនៅតំណែងកំពូលគឺមិនមែនជា LionelMessi ឬ Kylian Mbappe នោះទេ។
ជាការពិតណាស់ Messi រកបានគ្រាប់ស៊ុតបញ្ចូលទីចំនួន ២ គ្រាប់ និង Angel Di Maria រកបាន ១ គ្រាប់ឱ្យអាហ្សង់ទីន និង Kylian Mbappe រកបាន ៣ គ្រាប់ម្នាក់ឯងឱ្យ បារាំង នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី១៨ ខែ ធ្នូ កន្លងទៅ។
បន្ទាប់ពីបញ្ចប់ការប្រកួត ១២០នាទីពេញ ក្រុមទាំង ២ ស្មើគ្នាក្នុងលទ្ធផល ៣-៣ បែបនេះ ពួកគេក៏ត្រូវកំណត់ឱ្យទាត់បានកាត់សេចក្តី ១១ ម៉ែត្រដើម្បីស្វែងរកម្ចាស់ជើងឯកពានរង្វាន់ World Cup ២០២២ នេះ ហើយនៅទីបំផុត អាហ្សង់ទីន បានយកឈ្នះ បារាំង ក្នុងលទ្ធផល ៤-២។
យ៉ាងណាមិញ បើយើងក្រឡេកទៅមើល ratingកីឡាករទាំង ១០ ដែលទទួលបានខ្ពស់បំផុតប្រចាំព្រឹត្តិការណ៍នេះដែលវិភាគដោយ Sofascore អ្នកដែលឈរនៅតំណែងលេខ ១ គឺមិនមែនជា Messi ឬ Mbappe នោះទេ ប៉ុន្តែផ្ទុយទៅវិញគឺបានទៅលើ BrunoFernandes ដែលរូបគេទទួលបានពិន្ទុ ៨.៣៨ លើ ១០។
ចំណែក Messi ប្រធានក្រុមរបស់ អាហ្សង់ទីន ឈរនៅតំណែងលេខ ២ ទទួលបានពិន្ទុ ៨.២៧ និង Mbappeខ្សែប្រយុទ្ធរបស់ បារាំង ឈរនៅតំណែងទី ៥ ឯណោះដោយរូបគេទទួលបានពិន្ទុ ៧.៦០៕
ប្រភព៖ Sportbible