អឺរ៉ុប៖ ខ្សែការពារកណ្ដាល Antonio Rudiger របស់ក្រុមតោខៀវ Chelsea ត្រូវគេរាយការណ៍ថា បានក្លាយជាគោដៅផ្ទេរយកសំខាន់ជាងគេបំផុត សម្រាប់ក្រុមអធិរាជសReal Madrid នាទីផ្សារដោះដូរកីឡាករខែមករា ខាងមុខនេះ។
កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងផុតកុងត្រាជាមួយក្រុម Chelsea នៅរដូវក្ដៅឆ្នាំក្រោយបន្ទាប់ពីរូបគេបានច្រានចោលសំណើផ្ដល់ជូនកិច្ចសន្យាថ្មី ដែលផ្ដល់ថ្លៃឈ្នួលប្រមាណ ១២៥,០០០ផោន (ឬប្រមាណ១៧ម៉ឺនដុល្លារ) ក្នុងមួយសប្ដាហ៍។
ដូច្នេះហើយ Real Madrid បានកំណត់យក Rudiger ជាកីឡាករចំណូលថ្មីដ៏មានអាទិភាពបំផុត នាឆ្នាំទីផ្សារដោះដូរខែមករា ឆ្នាំក្រោយនេះដោយសារជឿជាក់ថារូបគេមានសមត្ថភាព អាចបំពេញចន្លោះប្រហោង ក្រោយការចាកចេញរបស់ SegioRamos ទៅកាន់ក្លិប PSG និង Raphael Varane ទៅកាន់ក្លិប Manchester United៕
ប្រភព៖ dailymail