មានរឿងអ្វីទៀតហើយ! សុខៗតារា Man UTD រូបនេះស្រាប់តែលុបរូបខ្លួនឯងជាមួយ Man UTD អស់គ្មានសល់ - TrueID

មានរឿងអ្វីទៀតហើយ! សុខៗតារា Man UTD រូបនេះស្រាប់តែលុបរូបខ្លួនឯងជាមួយ Man UTD អស់គ្មានសល់

November 20, 2022

បរទេស៖ ខ្សែប្រយុទ្ធរបស់ Manchester United និងក្រុមជម្រើសជាតិ អង់គ្លេស កីឡាករ Jadon Sancho ថ្មីៗនេះបានលុបរូបរបស់ខ្លួនឯងអស់គ្មានសល់នៅលើបណ្តាញសង្គម Instagram។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

ជាការពិតណាស់ នាប៉ុន្មានប្រកួតចុងក្រោយនេះខ្សែប្រយុទ្ធស្លាបវ័យ២២ ឆ្នាំហាក់មានភាពលំបាកបន្តិចទាក់ទងនឹងការដណ្តើមកៅអីជម្រើសដំបូងនៅ Man UTDបន្ទាប់ពីការមកដល់របស់ Antony និងថ្មីៗនេះកីឡាករវ័យក្មេង Alejandro Garnacho កំពុងបង្ហាញសមត្ថភាពលេចធ្លោរខ្លាំងគួរសម្គាល់។

ហើយទន្ទឹមនឹងនេះ Sancho ក៏កំពុងជួបប្រទះនូវបញ្ហារបួសផងដែរដែលជាហេតុធ្វើឱ្យរូបគេខកខានមិនបានចូលរួមព្រឹត្តិការណ៍ World Cup ជាមួយក្រុមតោកំណាច អង់គ្លេស។

Instagram របស់ Sancho
Instagram របស់ Sancho

យ៉ាងណាមិញ ថ្មីៗនេះអតីតថ្នាលយុវជនរបស់Manchester City ខាងលើបានធ្វើឱ្យគ្រាប់គ្នាភ្ញាក់ផ្អើលមែនទែនបន្ទាប់ពីរូបគេលុបរូបរបស់ខ្លួនឯងជាមួយ Man UTD អស់គ្មានសល់នៅលើ Instagram, ហើយទាក់ទងនឹងមូលហេតុដែល Sanchoលុបរូបខ្លួនឯងបែបនេះ គេមិនទាន់ដឹងថាមកពីមូលហេតុអ្វីនោះទេ៕

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...