ក្លិប Chelsea ចង់បានអ្នកបញ្ចប់ទីច្បាស់ម្នាក់ដើម្បីជំនួសតំណែង Timo Werner - TrueID

ក្លិប Chelsea ចង់បានអ្នកបញ្ចប់ទីច្បាស់ម្នាក់ដើម្បីជំនួសតំណែង Timo Werner

May 1, 2021

បរទេស៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Sun ក្លិប​ Chelsea មាន​បំណង​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​វ័យ២៧ឆ្នាំសញ្ជាតិបែលហ្សិក​ Romelu Lukaku មក​លេង​នៅ​អង់គ្លេស​សារជាថ្មីបន្ទាប់ពីធ្លាប់លក់គាត់ឲ្យក្លិប Everton កាលពីឆ្នាំ២០១៤ ដើម្បីយកមកជំនួស Timo Werner បន្ទាប់ពីមានការខ្វះខាតខ្លាំងក្នុងការបញ្ចប់ទី។

Romelu Lukaku 
Romelu Lukaku 

ចំពោះតម្លៃទីផ្សារបច្ចុប្បន្នរបស់ Romelu Lukaku ប្រហែល ៩១លានផោននេះបើយោងតាមព័ត៌មាន The Sun បានបញ្ជាក់។ ក្នុង​រដូវ​កាល​នេះ Lukaku បានបំពេញតួនាទីជាខ្សែប្រយុទ្ធដ៏ល្អម្នាក់ដោយជួយឲ្យក្រុម Inter ឈរកំពូលតារាងដាច់ក្រុមលេខពី១១ពិន្ទុ និងជាកីឡាករលំដាប់ទី២រកគ្រាប់បាល់បានច្រើនជាងគេទៀតដោយក្នុងចំណោម៣៣ប្រកួតរកបាន២១គ្រាប់៕

រូបភាពដែលល្បីជាងគេរបស់ Lukaku នាឆ្នាំនេះ
រូបភាពដែលល្បីជាងគេរបស់ Lukaku នាឆ្នាំនេះ
ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...