Messi បានគ្រងតំណែងកំពូលជាកីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំ ២០២២ ខណៈ Ronaldo វិញបានធ្លាក់ទៅឈរនៅលេខរៀងរហូតដល់ទៅ... - TrueID

Messi បានគ្រងតំណែងកំពូលជាកីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំ ២០២២ ខណៈ Ronaldo វិញបានធ្លាក់ទៅឈរនៅលេខរៀងរហូតដល់ទៅ...

January 29, 2023

បរទេស៖ Lionel Messi បានជាប់ឈ្មោះជាកីឡាករបាល់ទាត់ល្អបំផុតក្នុងលោកប្រចាំឆ្នាំ 2022 បន្ទាប់ពីបានជួយឱ្យអាហ្សង់ទីនឈ្នះពាន World Cup Qatar ២០២២ ។

Lionel Messi
Lionel Messi

កាសែត The Guardian បានចេញផ្សាយអំពីបញ្ជីឈ្មោះកីឡាករល្អបំផុតទាំង 100 នាក់ប្រចាំឆ្នាំ ២០២២ ហើយអ្វីដែលយើងចាប់អារម្មណ៍បំផុតគឺ Cristiano Ronaldo ដែលជាគូប្រជែងរបស់ Messi បានធ្លាក់ទៅឈរនៅលេខរៀងទី ៥១ ឯណោះ។

Cristiano Ronaldo
Cristiano Ronaldo

ដោយឡែកកីឡាករផ្សេងទៀត ដូចជា Kylian Mbappe គឺបានឈរនៅលេខរៀងទី ២, Karim Benzema ឈរនៅលេខរៀងទី ៣, Erling Haaland ឈរនៅលេខរៀងទី ៤, Luka Modric ឈរនៅលេខរៀងទី ៥ និងកីឡាករដ៏ទៃទៀតដែលឈរនៅតំណែង top ១០ ផងដែរ រួមាន Kevin de Bruyne, Robert Lewandowski, Vinicius Jr., Thibaut Courtois និង Mohamed Salah៕

ប្រភព៖​ Sportsbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...