កាតា៖ លោក Emmanuel Macron ជាប្រធានធិបតីរបស់បារាំង បានចូលមកកោតសរសើរ កីឡាករជម្រើសជាតិម៉ារ៉ុកម្នាក់គឺ Sofyan Amrabat ថាគេជាខ្សែបម្រើល្អផ្ដាច់គេនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២នេះ។
លោក Macron បានធ្វើដំណើរមកកាន់ប្រទេសកាតា ដោយផ្ទាល់ដើម្បីលើកទឹកចិត្តក្រុមជម្រើសជាតិបារាំង ខណៈកាលពីយប់ថ្ងៃទី១៥ខែធ្នូកន្លងទៅគឺ មាន់គក បារាំង បានយកឈ្នះ ម៉ារ៉ុក ២ ទល់នឹង ០ ឡើងដល់វគ្គផ្ដាច់ព្រ័ត្របានសម្រេច។
កីឡាករ Theo Hernandez និង Randal Kolo Muani ជាអ្នកស៊ុតបញ្ចូលទីឲ្យបារាំងឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ធ្វើឲ្យ ម៉ារ៉ុក ត្រូវប្រកួតជាមួយ ក្រូអាត ដណ្ដើមយកលេខ៣ ហើយក្រុមនេះបានក្លាយជាក្រុមនៅតំបន់អាហ្វ្រិកដំបូងគេដែលបានឡើងមកកាន់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោក។
អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា៖
ប្រភព៖ sportskeeda