Barcelona នឹងដេញលោក Koeman ចេញភ្លាម​ ប្រសិន​​បើ​លោក​មិនអាច​សម្រេចរឿងនេះបាន - TrueID

Barcelona នឹងដេញលោក Koeman ចេញភ្លាម​ ប្រសិន​​បើ​លោក​មិនអាច​សម្រេចរឿងនេះបាន

May 1, 2021

បរទេស៖ យោងតាមប្រភពរបស់សារព័ត៌មាន Goal បានអោយដឹងថាលោក Jaon Laporta ប្រធានក្លិបថ្មី​របស់​ក្រុម​ FC Barcelona បានទាក់ទងទៅកាន់លោក Xavi នៅឯប្រទេសកាតារួចហើយដើម្បីត្រៀមមកជំនួសតំណែង​របស់លោក Ronald Koeman ប្រសិនបើគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះមិនជួយឲ្យក្រុម Barcelona ឈ្នះពាន Laliga នារដូវកាលនេះបាន។

លោក Ronald Koeman ទទួលកាតក្រហម
លោក Ronald Koeman ទទួលកាតក្រហម

បាយការណ៍បញ្ជាក់ថា ដោយសារតែ Koeman បានភ្លាត់ចាញ់ក្នុងការប្រកួលទល់ក្រុមពាក់កណ្តាលតារាង Granada ក្នុងដីខ្លួនឯងដោយលទ្ធផល 1:2 ធ្វើក្រុម Bacelona ខកខានឱកាសឡើងឈរលើកំពូល​តារាងទើប​ថ្នាក់​ដឹក​នាំក្លិបមិនសប្បាយជុំវិញរឿងមួយនេះ។ ហើយបើសិនជា Koeman មិនអាចដឹកនាំក្រុមលើកពាន La Liga រដូវ​កាល​នេះបានទេ វាច្បាស់ណាស់ថាគាត់ពិបាកនឹងរក្សាតំណែងជាគ្រូបង្វឹក Barcelona នៅរដូវកាលក្រោយ។ ដោយ​បច្ចុប្បន្ន Xavi កំពុងបង្ហាញស្នាដៃរបស់លោកក្នុងការដឹកនាំឲ្យក្រុមនៅប្រទេសកាតា Al Sadd SC ឈ្នះពានរង្វាន់​ជាច្រើន​៕

លោក Xavi
លោក Xavi
ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...