អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ពី Football London គឺក្លិបហង្សក្រហម Liverpool កំពុងពិចារណាទិញយក ខ្សែប្រយុទ្ធ Son Heung-Min ពីក្លិប Tottenham Hotspur ។
ថ្មីៗនេះ Sadio Mane ដែលជាខ្សែប្រយុទ្ធឆ្នើមប្រចាំ Liverpool ត្រូវបានគេរាយការណ៍ថានឹងចាកចេញពីក្លិបស្របពេលការចរចាកុងត្រារបស់ Mohamed Salah ក៏មិនទាន់ចេញផ្លែផ្កាដែរទើបភាគីលោក Jurgen Klopp កំពុងចង់បានខ្សែប្រយុទ្ធថ្មីមកត្រៀមជំនួសពួកគេ។
Son បានឈ្នះពាន ស្បែកជើងមាសពីក្របខណ្ឌ Premier League ជាមួយ នឹង Salah បន្ទាប់ពីរកបាន២៣គ្រាប់ដូចគ្នា។
គួរបញ្ជាក់ផងដែរថា Son Heung-Min ផ្ទេរមក Spurs តាំងពីឆ្នាំ ២០១៥ ដោយស៊ុតបញ្ចូលទីបាន ៩៣គ្រាប់នៅ Premier League ៕
ប្រភព៖ caughtoffside