អង់គ្លេស៖ ក្លិប Chelsea ត្រូវបានគេរាយការណ៍ថា នឹងដាក់លក់កីឡាករចំនួន ៩នាក់ ក្រោយចប់រដូវកាលនេះដើម្បីស្រង់ដើមការចំណាយលើការដោះដូរកីឡាករដល់ទៅជាង ៦០០លានផោន (ឬប្រមាណ ៧២២លានដុល្លារ) នារដូវកាលនេះ។
ជាការពិតណាស់ Chelsea ពិតជាមមាញឹកខ្លាំងមែនទែននៅក្នុងទីផ្សារដោះដូរកីឡាករមុនចាប់ផ្តើមរដូវកាល និង ខែមករាកន្លងទៅថ្មីៗនេះ ដែលតម្រូវឲ្យពួកគេត្រូវគិតគូខ្លាំងលើការលក់ចេញកីឡាករមួយចំនួនដើម្បីគេចផុតពីបម្រាមច្បាប់ហិរញ្ញវត្ថុ ឬ ហៅថា UEFA Financial Fair Play។
ក្នុងនោះដើម្បីចៀសវាងពីបម្រាបខាងលើ បើយោងទៅតាមរបាយការណ៍មួយចំនួនបានលើកឡើងថា Chelsea នឹងធ្វើការដាក់លក់កីឡាករចំនួន៩រូបដូចជា Christian Pulisic, Hakim Ziyech, Kalidou Kouliably, Romelu Lukaku, Pierre-Emerick Aubameyang, Mateo Kovacic, Callum Hudson-Odoi, N'Golo Kante និង Mason Mount ដែលសុទ្ធសឹងតែជាកម្លាំងស្នូលទាំងអស់៕
ប្រភព៖ metro