ផ្លូវការ! ខ្ញីចាស់សញ្ជាតិអាហ្សង់ទីនរូបនេះ បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ - TrueID

ផ្លូវការ! ខ្ញីចាស់សញ្ជាតិអាហ្សង់ទីនរូបនេះ បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ

June 4, 2022

បរទេស៖ ខ្ញីចាស់សញ្ជាតិអាហ្សង់ទីន កីឡាករ CarlosTevez បានប្រកាសជាផ្លូវការអំពីការចូលនិវត្តន៍របស់ខ្លួន ពីវិស័យកីឡាបាល់ទាត់។

ទាក់ទងនឹងរឿងនេះ Tevez បានថ្លែងថា៖

គួររម្លឹកដែរថា Tevez បានចំណាយពេលមិនក្រោម២០ឆ្នាំនោះទេ នៅលើទីលានបាល់ទាត់ ដោយពេលវេលាដែលគេមានឈ្មោះបោះសម្លេងបំផុតគឺក្នុងជំនាន់គេបង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League ពោលបន្ទាប់ពីចាកចេញពីស្រុកកំណើតនៅប្រទេសប្រេស៊ីល គេបានផ្ទេរមកកាន់ក្រុមWestHam នៅឆ្នាំ២០០៦ ដោយលេងបាន១ឆ្នាំ ខ្សែប្រយុទ្ធមិនសូវបានកម្ពស់រូបនេះក៏ត្រូវបានក្លិបញញួរយក្ស ដាក់ឲ្យក្លិបបិសាចក្រហម Manchester United ខ្ចីជើងរយៈពេល២ឆ្នាំ ឈ្នះ Premier League ២ដង និង Champions League ម្ដង មុនផ្ទេរទៅក្លិបមេឃខៀវ ManchesterCity នៅឆ្នាំ២០០៩។

ជាមួយគ្នានេះ នៅឆ្នាំ២០១៣ ក្រោយឈ្នះ Premierleague បានមួយលើកទៀត Tevez បានចាកចេញពី City ផ្ទេរទៅកាន់ក្លិបយក្សអ៊ីតាលី Juventus ដោយចំណាយពេល២រដូវកាល លើកពានលីគកំពូលទាំង២លើក។ បន្ទាប់មក រូបគេក៏វិលត្រឡប់ទៅកាន់ក្លិបដែលលេងតាំងពីក្មេងBocaJunior ដោយលេងបាន២រដូវកាល ក៏បន្តទៅកើបលុយនៅលីគកំពូលចិនចូលរួមជាមួយក្រុម Shanghai-Shenhua បានមួយឆ្នាំចន្លោះឆ្នាំ២០១៧-១៨ រួចក៏ត្រឡប់ទៅកាន់ BocaJuniors វិញសាជាថ្មីម្ដងទៀត លេងដល់បច្ចុប្បន្ន ក៏សម្រេចព្យួរស្បែកជើងតែម្ដងក្នុងវ័យ៣៨ឆ្នាំ៕

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...