ទីផ្សារដោះដូរជិតបិទទ្វារមែនតែកីឡាករ Man United ៥រូបនេះអាចនឹងចាកចេញឆាប់ៗនេះ - TrueID

ទីផ្សារដោះដូរជិតបិទទ្វារមែនតែកីឡាករ Man United ៥រូបនេះអាចនឹងចាកចេញឆាប់ៗនេះ

August 31, 2021

អង់គ្លេស៖ ទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅឆ្នាំ២០២១នេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់សម្រាប់ក្លិបបិសាចក្រហម Manchester United ព្រោះក្លិបបានទិញយកកីឡាករឆ្នើមៗដូចជា ខ្សែការពារ Raphael Varane ពី Real Madrid ,Jadon Sancho ពី Borussia Dortmund និងចុងក្រោយគឺកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ពី Juventus ដែលជាការផ្ទេរយកដ៏អស្ចារ្យ។

ខ្សែបម្រើ Jadon Sancho និង Raphael Varane 
ខ្សែបម្រើ Jadon Sancho និង Raphael Varane 
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ទន្ទឹមនឹងការស្វាគមន៍កីឡាករថ្មីៗទាំងនេះ ភាគីលោកគ្រូបង្វឹក Ole Gunnar Solskjaer ត្រូវបានរាយការណ៍ថានឹងលក់កីឡាករប្រាំរូបដូចជា Jesse Lingard, Daniel James, Phil Jones, Diogo Dalot និង Amad Diallo ជាដើម។

លោកគ្រូបង្វឹក Ole Gunnar Solskjaer 
លោកគ្រូបង្វឹក Ole Gunnar Solskjaer 

Lingard ដែលជាខ្សែបម្រើពុំសូវមាននាទីចូលលេងក្រោមការដឹកនាំរបស់ Solskjaer បានចំណាយពេលពាក់រដូវកាលមុនលេងនៅក្លិប West Ham ក្នុងលក្ខខណ្ឌខ្ចីជើងហើយឥលូវនេះក្លិប West Ham ចង់ដាក់សំណើចង់ទិញយកគេផ្ដាច់ខណៈដែលសាមីខ្លួនក៏ទំនងជាចង់ចាកចេញដែរ។

ខ្សែបម្រើ Jesse Lingard 
ខ្សែបម្រើ Jesse Lingard 

Daniel James ជាខ្សែបម្រើប្រយុទ្ធ បានចំណាយពេលពីររដូវកាលមកហើយជាមួយ Manchester United ប៉ុន្តែគេនៅមិនទាន់អាចដណ្ដើមជម្រើស១១នាក់ដំបូងក្នុងក្រុមបានទេ ដោយលេងបានតែ១១ប្រកួតកាលពីរដូវកាលមុនដូច្នេះក៏បានលេចឮព័ត៌មានថាកីឡាករសញ្ជាតិវែលល៍រូបនេះអាចនឹងចាកចេញទៅលេងនៅក្លិប Leeds United ។

ខ្សែបម្រើប្រយុទ្ធ Daniel James 
ខ្សែបម្រើប្រយុទ្ធ Daniel James 

Amad Diallo ឯណេះវិញបានផ្ទេរមកទឹកដី Old Trafford កាលពីខែមករាកន្លងទៅពីក្លិប Atalanta ប៉ុន្តែនៅតែមិនសូវមាននាទីចូលលេងដូច្នេះក្លិបនឹងពិចារណាដាក់គេឲ្យក្លិបផ្សេងខ្ចីជើងដើម្បីឲ្យកីឡាកររូបនេះសន្សំបទពិសោធន៍។

ខ្សែប្រយុទ្ធ Amad Diallo 
ខ្សែប្រយុទ្ធ Amad Diallo 

ខ្សែការពារ Phil Jones ដែល Sir Alex Ferguson បានទិញយកកាលពីឆ្នាំ២០១១បានក្លាយជាកីឡាករដែលគ្រប់គ្នាសឹងតែបំភ្លេចចោលដោយគេបានរងរបួសធ្ងន់តាំងពីឆ្នាំ២០២០និងទើបតែមកចូលរួមជាមួយក្រុមវិញ។មានពាក្យចចាមអារ៉ាមលេចឮថា Manchester United អាចនឹងដោះលែងឲ្យគេរកក្លិបថ្មីស្របពេលការមកដល់របស់ Raphael Varane នឹងធ្វើឲ្យ Jones កាន់តែគ្មាននាទីលេងក្នុងក្រុម។

ខ្សែការពារ Phil Jones 
ខ្សែការពារ Phil Jones 

កីឡាករចុងក្រោយគេគឺ Diogo Dalot ដែលទើបត្រឡប់មកពីខ្ចីជើងនៅ AC Milan នៅរដូវកាលមុន ខណៈដែលឥលូវនេះអនាគតរបស់ខ្សែការពាររូបនេះនៅតែមិនច្បាស់លាស់៕

ខ្សែការពារ Diogo Dalot 
ខ្សែការពារ Diogo Dalot 

ប្រភព៖​ mirror

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...