Dortmund ចេញមុខមកបញ្ជាក់ពីអនាគតរបស់ Haaland ហើយ - TrueID

Dortmund ចេញមុខមកបញ្ជាក់ពីអនាគតរបស់ Haaland ហើយ

May 6, 2021

បរទេស៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងអំពីការចាកចេញរបស់ Earling Haaland នៅរដូវកាលនេះ ពេលនេះប្រធានផ្នែកកីឡារបស់ក្លិបលោក Sebastian Kehl បានចេញមុខមកបញ្ជាក់ពីអនាគតរបស់កីឡាករដែលមានទម្រង់ល្អដូចផ្ការូបនេះហើយ។ លោកបាននិយាយថា លោកជឿជាក់ថា Earling Haaland គេនឹងស្នាក់នៅជាមួយក្លឹបមួយរដូវកាលទៀត។ លោកក៏បានបន្តដែរថា លោកបានសង្កេតមើលរូបគេជារៀងរាល់ថ្ងៃ ហើយលោកអាចនិយាយបានថារូបគេពិតជារីករាយជាមួយក្លឹប និងមិនជំទាស់ក្នុងការបន្តស្នាក់នៅជាមួយក្លិបឡើយ។

Earling Haaland
Earling Haaland

គួរបញ្ជាក់ដែរថា Haaland ទទួលបាននូវចំណាប់អារម្មណ៍ពីក្លិបជាច្រើននៅលីគកំពូលទាំងប្រាំដូចជាតោខៀវ Chelsea បិសាចក្រហម Manchester United មេឃខៀវ Manchester City អ្នកមានបុណ្យ FC Barcelona និងអធិរាជសរ Real Madrid ជាដើម ប៉ុន្តែទោះជាយ៉ាងណាក្តីក៏លោក Sebastian Kehl នៅតែជឿជាក់ថា Haaland គេមិនទាន់ចាកចេញក្នុងរដូវកាលនេះទេ៕

Earling Haaland
Earling Haaland
ទាក់ទងជាមួយ:
ការងារជីវិតអនាគត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...