បរទេស៖ អតីតអ្នកចាំទីរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន លោក Hugo Gatti បានមានប្រសាសន៍យ៉ាងគួរឱ្យភ្ញាក់ផ្អើលថា ទោះថ្មីៗនេះ LionelMessi បានឈ្នះពាន World Cup ជាមួយក្រុមពពកសក៏ដោយ ប៉ុន្តែលោកចាត់ទុកថា Kylian Mbappe ទៅវិញទេ ដែលជាកីឡាករល្អបំផុតក្នុងលោក។
ថ្មីៗនេះ Messi បានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យ អាហ្សង់ទីន ឈ្នះពាន WorldCup ជាលើកទី ៣ នៅក្នុងប្រវត្តិសាស្ត្រនិងជាលើកដំបូងនៅក្នុងអាជីពខ្លួន បន្ទាប់ពីបំបាក់ក្រុមជម្រើសជាតិ បារាំង របស់ Mbappeនៅវគ្គផ្តាច់ព្រ័ត្តក្នុងលទ្ធផល ៤-២ នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ Mbappe ធ្លាប់បានឈ្នះពាន World Cup ជាមួយបារាំង ម្តងរួចមកហើយនៅក្នុងឆ្នាំ ២០១៨ ដែលពេលនោះ រុស្ស៊ី ធ្វើជាម្ចាស់ផ្ទះហើយក្នុងនោះលោក Gatti ហាក់ពេញចិត្តពេញថ្លើមខ្លាំងចំពោះខ្សែប្រយុទ្ធវ័យ២៤ ឆ្នាំខាងលើ ដោយលោកជឿជាក់ថា គេទើបជាកីឡាករល្អបំផុតក្នុងលោក។
ទាក់ទងនឹងរឿងខាងលើ, លោក Gattiបានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ Just Football