ជឿជាក់ថាយកបាន! ក្លិបមួយនេះ មានទំនុកចិត្តខ្ពស់ក្នុងការ ចុះហត្ថលេខាយក Messi ពី PSG - TrueID

ជឿជាក់ថាយកបាន! ក្លិបមួយនេះ មានទំនុកចិត្តខ្ពស់ក្នុងការ ចុះហត្ថលេខាយក Messi ពី PSG

October 31, 2022

បរទេស៖ ក្លិប InterMiami របស់ David Beckham ដែលស្ថិតនៅលីគកំពូលអាមេរិក ត្រូវបានគេរាយការណ៍មកថា មានទំនុកចិត្តខ្ពស់ក្នុងការចុះហត្ថលេខាយក កំពូលខ្សែប្រយុទ្ធ Lionel Messi ពីក្លិប Paris Saint-Germain បន្ទាប់ពី បានជួបចរចាជាមួយឪពុករបស់ Messi ច្រើនលើកកន្លងមក។

Messi នៅជាប់កុងត្រាជាមួយ PSG ត្រឹមរដូវក្ដៅឆ្នាំក្រោយប៉ុណ្ណោះ ប៉ុន្តែគិតមកទល់ពេលនេះ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនកំពុងស្រពេចស្រពិលជុំវិញការបន្តកុងត្រាថ្មី។

ទន្ទឹមនឹងនេះ Messi ​វ័យ៣៥ឆ្នាំ កំពុងមានដំណឹងលេចឮក្នុងការវិលត្រឡប់ទៅ Barcelona វិញ។ យ៉ាងណាមិញ បើយោងតាមកាសែត​The Athletic បានឲ្យដឹងថា មានការចរចារយៈពេល២-៣ខែមកហើយ រវាងភ្នាក់ងាររបស់ Messi ជាមួយនឹង ក្លិប Inter Miami នៅលីគអាមេរិក។

ហើយបន្ទាប់ពីបានឆ្លងកាត់ការចរចាដ៏ស៊ីជម្រៅមកបានធ្វើឲ្យ Inter Miami រំពឹងខ្ពស់ថានឹងយកបាន Messi នាពេលឆាប់ៗខាងមុខ។ ជាក់ស្ដែង លោក Jorge និង លោក Jose Mas ដែលជាសហម្ចាស់ក្លិប Inter Miami ជាមួយ Beckham គឺជាអ្នក ចរចាជាមួយ ឪពុករបស់ Messi ជុំវិញឱកាសក្នុងការផ្ទេរនាខែមករាខាងមុខ។

ទោះបីជាយ៉ាងណាក៏ដោយ PSG ក៏មិនអនុញ្ញាតឲ្យ Messi ចាកចេញពីទឹកដីParcdes Prince ងាយៗដែរ​ដោយក្លិបយក្សបារាំងកំពុងរៀបចំធ្វើការបន្តកុងត្រាថ្មីឲ្យ ម្ចាស់អាវលេខ៣០ ។

ជាមួយគ្នានេះ Messi ធ្លាប់បង្ហើបឲ្យដឹងថា រូបគេនឹងសម្រេចចិត្តទៅលើអនាគតខ្លួន ក្រោយបញ្ចប់ World Cup ២០២២ ប្រទេសកាតា៕

ប្រភព៖​ AF

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...