អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ថ្នាក់ដឹកនាំ ក្លិប Chelsea គ្មានគម្រោងចង់បណ្ដេញលោក Graham Potter ចេញពីតំណែងនោះឡើយ បើទោះបីជាលោកដឹកនាំមិនសូវបានលទ្ធផលល្អក៏ដោយ។
ឥលូវនេះ Chelsea កំពុងឈរនៅលេខរៀងទី១០ក្នុងតារាង Premier League ដោយមាន២៥ពិន្ទុប៉ុណ្ណោះក្នុងដៃ ហើយក្លិបទើបតែបានចាញ់ Fulham ២ ទល់នឹង១ នាថ្ងៃទី១៣ខែមករាកន្លងទៅ។
នៅក្នុងការប្រកួតនេះដែរ អ្នកគាំទ្របានស្រែកច្រៀងឈ្មោះលោក Thomas Tuchel ជាអតីតគ្រូបង្វឹកនិង Roman Abramovich ជាអតីតម្ចាស់ក្លិបដែល Tuchel ធ្លាប់បានដឹកនាំឲ្យ Chelsea ឈ្នះពាន Champions League កាលរដូវកាល ២០២០/២១។
យ៉ាងណាមិញ Romano បានចុះផ្សាយពីអនាគតរបស់លោក Potter ថា៖
ប្រភព៖ caughtoffside