អង់គ្លេស៖ លោក Marcelo Bielsa ត្រូវបានសារព័ត៌មាន The Daily Mail ចុះផ្សាយថាបានហោះហើរមកទីក្រុង ឡុងដ៍ ដើម្បីចរចាទទួលតំណែងជាអ្នកចាត់ការបន្ទាប់របស់ក្រុម Everton។
Everton ទើបតែបណ្ដេញលោក Frank Lampard ចេញពីតំណែងកាលពីពេលថ្មីៗនេះបន្ទាប់ពី ដឹកនាំឲ្យក្រុមឈរនៅលេខរៀងទី១៩ ក្នុង២០ប្រកួតកន្លងមក ដោយក្នុងនោះចាញ់១១ប្រកួតនៅ Premier League ។
Bielsa បានប្រាប់ទៅថ្នាក់ដឹកនាំ Everton ថាលោកចង់បានយ៉ាងហោចណាស់៦លានផោន(ស្មើនឹងប្រមាណ ៧.៤ លានដុល្លារ) ដូចកាលលោកទទួលបាននៅ Leeds ។
គួរបញ្ជាក់ផងដែរថា Leeds United បានបញ្ចប់តំណែងលោក Marcelo Bielsa កាលពី១១ខែមុនដោយនៅពេលនេះលោកនៅទំនេរ៕
ប្រភព៖ thesun