អឺរ៉ុប៖ យោងតាមការសែត LaRepubblica បានឲ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាប់ប្រឆាំងនឹងការចង់នាំយកលោក Antonio Conte ទៅដឹកនាំក្លិបសេះបង្គង់Juventus បន្ទាប់ពីការចាកចេញរបស់លោក MassimilianoAllegri ក្នុងឆ្នាំ២០១៩។
របាយការណ៍បានឲ្យដឹងថា ក្លិបសេះបង្គង់បានភា្ជប់ទំនាក់ទំនងជាមួយលោក Conte ឲ្យទៅដឹកនាំក្លិបស្នងតំណែងពីលោក Allegriវិញ មុនពេលគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ សម្រេចចូលរួមជាមួយក្លិបInter Milan ក្នុងឆ្នាំ២០១៩។ ហើយទីបំផុត ក្លិបមានមូលដ្ឋាននៅទីក្រុង Turinនេះ ក៏បានសម្រេច ជ្រើសយកលោក Maurizio Sarri តែម្ដងមុនពេលតំឡើងលោក Andrea Pirlo។
ហើយមូលហេតុដែល Ronaldoមិនចង់ឃើញលោក Conte ឡើងជាគ្រូបង្វឹករបស់ Juventus កាលនោះ គឺដោយសាររូបគេមិនជឿជាក់លើទម្រង់លេងបែបការពារ របស់អតីតគ្រូបង្វឹកក្រុមតោខៀវរូបនេះទេ។
គួរឲ្យដឹងដែរថា លោក Conteវ័យ៥២ឆ្នាំ ត្រូវគេនិយាយចចាមអារ៉ាមថាជាគោលដៅទី១ ក្នុងការឡើងជំនួសតំណែងលោកSolskjaer នៅ Manchester United ហើយគ្រូបង្វឹកដែលធ្លាប់ឈ្នះពានSerie A ចំនួន៤លើក កំលុងពេលដឹកនាំក្លិប Juventus និង Inter Milan រូបនេះ ចង់ទាមទារថ្លៃឈ្នួលចំនួន១០លានផោន (១៣លានដុល្លារ) ក្នុងមួយឆ្នាំក្នុងការបន្ដតំណែងពីលោក Solskjaer ៕
ប្រភព៖ sportsmole