មកទស្សនាទិដ្ឋភាពអ្នកគាំទ្ររាប់ម៉ឺននាក់ឈរទទួលស្វាគមន៍ Messi និងកីឡាករអាហ្សង់ទីននៅម៉ោង ៤ទាបភ្លឺពិតជាអស្ចារ្យណាស់(មានវីដេអូ) - TrueID

មកទស្សនាទិដ្ឋភាពអ្នកគាំទ្ររាប់ម៉ឺននាក់ឈរទទួលស្វាគមន៍ Messi និងកីឡាករអាហ្សង់ទីននៅម៉ោង ៤ទាបភ្លឺពិតជាអស្ចារ្យណាស់(មានវីដេអូ)

December 20, 2022

បរទេស៖ មានអ្នកគាំទ្ររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នារហូតដល់ម៉ោង៤ ទាបភ្លឺ ដើម្បីរង់ចាំការមកដល់របស់កីឡាករនៃក្រុមជម្រើសជាតិ អាហ្សង់ទីន ដើម្បីដង្ហែក្បួនពានរង្វាន់បាល់ទាត់ពិភពលោកFIFA World Cup។

រូបភាព
រូបភាព

ជាការពិតណាស់ ថ្មីៗនេះ អាហ្សង់ទីនទើបតែបានសម្រេចនូវក្តីសុបិនរបស់ខ្លួនក្នុងការគ្រងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកជាលើកទី៣ នៅក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីយកឈ្នះ បារាំង នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល៤-២ នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្រោយបញ្ចប់ការប្រកួត ១២០ នាទីពេញ ពួកគេស្មើគ្នា ៣-៣។

រូបភាព
រូបភាព

ខណៈនៅវេលាម៉ោង ៤ ទាបភ្លឺថ្ងៃនេះ (ម៉ោងនៅអាហ្សង់ទីន)នៅតាមដងវិថីក្នុងខេត្ត Buenos Aires នៃប្រទេសអាហ្សង់ទីន ពិតជាមានភាពអ៊ូអរមែនទែន ដោយមានមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាដើម្បីឈរចាំទទួលស្វាគមន៍ការមកដល់របស់ Lionel Messi និងកីឡាករអាហ្សង់ទីនទាំងមូលនៅព្រលានយន្តហោះ Ezeizainternational airport ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...