ម្នាយអើយ! Asensio ព្រលះមួយជើងពីលើដំបូលទូកលឿនដូចកាំជ្រួច ខណៈ R.Madrid លត់ Valencia ២-០(មានវីដេអូ) - TrueID

ម្នាយអើយ! Asensio ព្រលះមួយជើងពីលើដំបូលទូកលឿនដូចកាំជ្រួច ខណៈ R.Madrid លត់ Valencia ២-០(មានវីដេអូ)

February 3, 2023

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ សុក្រ ទី ០៣ ខែ មករា ឆ្នាំ ២០២៣ ក្រុមម្ចាស់ផ្ទះ Real Madrid បានបើកទ្វាកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Valencia នៅក្នុងការប្រកួតសប្តាហ៍ទី ១៩ នៃក្របខណ្ឌ LaLiga។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះអធិរាជស Real Madrid ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០នាទីពេញពួកគេទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Valencia ក្នុងលទ្ធផល ២ ទល់នឹង ០ ដែលក្នុងនោះស៊ុតបញ្ចូលទីដោយ Marco Asensio ១ គ្រាប់ និង Vinicius Jr. ១ គ្រាប់។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Real Madrid បច្ចុប្បន្នកំពុងឈរនៅតំណែងលេខ ២ នៃក្របខណ្ឌ La Liga ក្រោយឆ្លងកាត់ ១៩ ប្រកួត ឈ្នះ ១៤ ស្មើ ៣ និង ចាញ់ ២ មាន ៤៥ ពិន្ទុ, ចំណែក Valencia វិញកំពុងឈរនៅលេខរៀងទី ១៤ ក្រោយឆ្លងកាត់ ១៩ ប្រកួត ពួកគេឈ្នះ ៥ ស្មើ ៥ និង ចាញ់ ៩ មាន ២០ ពិន្ទុ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...