ក្តៅៗ! Real Madrid បានឈានដល់កិច្ចព្រមព្រៀងជាមួយតារាឆ្នើមរូបនេះហើយ ខណៈការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗ - TrueID

ក្តៅៗ! Real Madrid បានឈានដល់កិច្ចព្រមព្រៀងជាមួយតារាឆ្នើមរូបនេះហើយ ខណៈការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗ

April 25, 2022

បរទេស៖ ក្លិបអធិរាជស Real Madrid បានឈានដល់កិច្ចព្រមព្រៀងពាក្យសម្តីជាមួយខ្សែការពារAntonio Rudiger របស់ Chelsea ហើយ ខណៈការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗ, នេះបើតាមរបាយការណ៍នៅបរទេស។

Antonio Rudiger
Antonio Rudiger

ជាការពិតណាស់ Rudiger នឹងផុតកុងត្រាជាមួយ Chelsea នៅដំណាច់រដូវកាលនេះប៉ុន្តែទោះបីជាក្លិបតោខៀវចង់ឱ្យរូបគេស្នាក់នៅបន្តក៏ដោយ ក៏រូបគេមិនព្រមដែរដោយខ្សែការពារសញ្ជាតិ អាល្លឺម៉ង់ រូបនេះតែងតែបដិសេធសំណើកុងត្រាថ្មី ១ លើកជា ២លើកផ្ទួនៗគ្នា។ ដូច្នេះមានន័យថា នៅដំណាច់រដូវកាលនេះរូបគេនឹងត្រូវចាកចេញពីទឹកដី StamfordBridge ដោយគ្មានតម្លៃខ្លួន។

យោងតាមប្រភពជាក់លាក់ពីសំណាក់អ្នកកាសែតដ៏ល្បីលោកFabrizio Romano បានឱ្យដឹងថា Real Madrid បានឈានដល់កិច្ចព្រមព្រៀងពាក្យសម្តីជាមួយ Antonio Rudiger ហើយ ប៉ុន្តែការស៊ីញ៉េកុងត្រាគឺមិនទាន់បានធ្វើនៅឡើយទេ។

Antonio Rudiger
Antonio Rudiger

ទោះបីជាយ៉ាងណាក៏ដោយឥឡូវនេះ R.Madridកាន់តែកៀកមែនទែនហើយក្នុងការយកបានខ្សែការពារវ័យ ២៩ឆ្នាំដោយគ្មានតម្លៃខ្លួន ខណៈការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗ៕

ប្រភព៖​ Fabrizio Romano

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...