អនាគតរបស់​កីឡាករ Gini Wijnaldum លេច​ចេញ​ច្បាស់​ហើយ​ ក្រោយចុះកុងត្រា​ជាមួយ​ក្លឹបអ្នកមាន​មួយ - TrueID

អនាគតរបស់​កីឡាករ Gini Wijnaldum លេច​ចេញ​ច្បាស់​ហើយ​ ក្រោយចុះកុងត្រា​ជាមួយ​ក្លឹបអ្នកមាន​មួយ

June 11, 2021

បន្ទាប់ពីកីឡាករ Georginio Wijnaldum បានប្រកាសពីការចាកចេញពីក្លឹបបាល់ទាត់ហង្សក្រហម Liverpool កាលពីចុងរដូវកាលនេះ ពាក្យចចាមអារាមជាច្រើនក៏បានលេចឡើងជុំវិញអនាគតរបស់បុរសរូបនេះ ។ ទោះជាយ៉ាងណាក្តី អនាគតរបស់ខ្សែបម្រើរូបនេះត្រូវបានបញ្ជាក់ច្បាស់លាស់ហើយ​ ក្រោយពីរូបគេបានចុះ​កុងត្រា​រយៈ​ពេល ៣ ឆ្នាំជាមួយនឹងក្លឹបអ្នកមានរបស់បារាំង Paris Saint-Germain។

កីឡាករ Georginio Wijnaldum
កីឡាករ Georginio Wijnaldum

គួរបញ្ជាក់ផងដែរថា មុនពេលដែល PSG ដណ្ដើមបានរូបគេ ក្លឹបធំៗជាច្រើនដូចជាអ្នកមានបុណ្យ Barcelona FC និង FC Bayern Munich សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍និងព្យាយាមចុះកុងត្រាជាមួយរូបគេ ប៉ុន្តែចុង​ក្រោយ​នៅតែធ្លាក់ក្រោមកណ្ដាប់ដៃរបស់ Paris ព្រោះពួកគេបានផ្ដល់នូវកុងត្រាមួយដែលល្អជាងក្លឹបផ្សេងៗ៕

កីឡាករ Georginio Wijnaldum
កីឡាករ Georginio Wijnaldum
ទាក់ទងជាមួយ:
ជីវិតជំនួញអនាគត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...