បរទេស៖ យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Manchester City កំពុងតែចូលធ្វើព្យុះភ្លៀងជាមួយក្លិប Manchester United ដើម្បីដណ្តើមយក កីឡាករ Frenkie de Jong ពី Barcelona មករួមក្រុម។
ជាការពិតណាស់ កាលពីថ្មីៗនេះ De Jong ត្រូវបានរាយការណ៍ម្តងហើយថា ត្រូវបានលោក Ten Hag ដែលជាអ្នកចាត់ការក្រុម Man Utd ចង់បានមក Old Trafford។ លើសពីនេះផងដែរ De Jong ក៏ត្រូវបានរាយការណ៍ថា គេកំពុងតែមិនសប្បាយចិត្តនៅ Barca ហើយទំនងជាអាចនឹងចាកចេញ នៅរដូវក្តៅខាងមុខនេះ ស្របពេលដែលក្លិបយក្សដូចជា PSG និង Bayern ក៏កំពុងចាប់អារម្មណ៍រូបគេដែរ។
បើយោងទៅតាមសារកាសែត Fichajes បានចុះផ្សាយឲ្យដឹងថា ពេលនេះក្លិប Man City បានចូលរួមជែងគ្នាក្នុងការដណ្តើមយក De Jong មករួមក្រុមដែរ ជាពិសេសនោះគឺកំពុងជែងខ្លាំងជាមួយ Man Utd ព្រោះតែលោក Ten Hag ដែលជាអ្នកចាត់ការថ្មីនោះ ក៏ធ្លាប់ជាគ្រូរបស់ De Jong ដែរដូច្នេះហើយ De Jong អាចនឹងមានភាគរយច្រើនក្នុងការមកចូលរួមនៅ Old Trafford។
ប្រភព៖ sportsmole