តោះ! មកទស្សនាវីដេអូ Ronaldo ហ្វឹកហាត់ថ្ងៃដំបូងជាមួយកីឡាករក្រុម Al-Nassr យប់មិញ - TrueID

តោះ! មកទស្សនាវីដេអូ Ronaldo ហ្វឹកហាត់ថ្ងៃដំបូងជាមួយកីឡាករក្រុម Al-Nassr យប់មិញ

January 4, 2023

បរទេស៖ ថ្មីៗនេះពិតជាភ្ញាក់ផ្អើលមែនទែន បន្ទាប់ពី Cristiano Ronaldo ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ បានសម្រេចចិត្តចាកចេញពីបាល់ទាត់នៅទ្វីប អឺរ៉ុប ដោយផ្លាស់មកចូលរួមជាមួយក្លិប Al-Nassr របស់ អារ៉ាប៊ីសាអ៊ូឌីត។

Cristiano Ronaldo
Cristiano Ronaldo

ខណៈយប់មិញនេះក្លិប Al-Nassr បានប្រកាសបង្ហាញមុខ Ronaldo ជាផ្លូវការនៅកីឡដ្ឋាន Mrsool Park ក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់ម៉ឺននាក់ ហើយខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំក៏បានចូលហ្វឹកហាត់លើកដំបូងជាមួយមិត្តរួមក្រុមថ្មីនៅពេលនោះផងដែរ។

គួរបញ្ជាក់ថា Ronaldo បានផ្លាស់មកកាន់ក្លិប Al-Nassr នៅទីផ្សារដោះដូរខែ មករា នេះដោយគ្មានតម្លៃខ្លួន អមជាមួយកិច្ចសន្យារយៈពេល ២ ឆ្នាំ ហើយគាត់នឹងទទួលបានប្រាក់ឈ្នួលក្នុងមួយឆ្នាំចំនួន ២០០ លានដុល្លារអាមេរិក។

Cristiano Ronaldo
Cristiano Ronaldo

ខាងក្រោមនេះគឺជាវីដេអូនៃការហ្វឹកហាត់របស់ Ronaldo យប់មិញ៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...