បរទេស៖ ក្លិបសារិកាព្រៃ Newcastle Unitedកំពុងធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលមែនទែនបន្ទាប់ពីកាសែតនៅបរទេសជាច្រើនចុះផ្សាយថាពួកគេគ្រោងចាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីចុះកុងត្រានាំយកNeymar Jr. ពី Paris Saint-Germain មកកាន់ Premier League។
ជាការពិតណាស់ ទោះបី Neymar ទើបតែបន្តកុងត្រាថ្មីជាមួយ PSG ៤ ឆ្នាំហើយក្តី, ប៉ុន្តែឥឡូវនេះត្រូវបានគេជឿថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល អាចនឹងចាកចេញពីទឹកដីបារាំងនៅដំណាច់រដូវកាលនេះ បន្ទាប់ពី KylianMbappe យល់ព្រមបន្តកុងត្រាថ្មី ហើយជាមួយគ្នានេះមានពាក្យចចាអារ៉ាមថាមូលហេតុដែល PSG ចង់លក់ Neymar ចេញក៏ដោយសារការស្នើរសុំរបស់ Mbappe ផងដែរ។
យោងតាមការចុះផ្សាយរបស់ L’Equipe ដែលជាកាសែតដ៏ល្បីប្រចាំប្រទេសបារាំងបានឱ្យដឹងថា,Newcastle ពេលនេះកំពុងដាក់ការចាប់អារម្មណ៍ចង់បានNeymar មកកាន់ Premier League។ ក្នុងនោះត្រូវបានគេជឿថា មានក្លិបតិចតួចណាស់ដែលអាចយកបាន Neymarដោយសាររូបគេមានតម្លៃខ្លួន និងប្រាក់ពលកម្មថ្លៃ,ដូច្នេះឥឡូវនេះមានតែ Newcastle មួយប៉ុណ្ណោះដែលកំពុងក្លាយជាបេក្ខភាពធំជាងគេបំផុត ដែលអាចយកខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំបាន៕
ប្រភព៖ Sportbible