អង់គ្លេស៖ បើយោងតាមអ្នកការសែតអេស៉្បាញលោក Eduardo Inda បានឲ្យដឹងថាលោកគ្រូបង្វឹក Carlo Ancelotti កំពុងចាប់ចិត្តចង់ស្នើរឲ្យក្លិប Everton ទិញយកខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ Gareth Bale ផ្តាច់កុងត្រាពីក្លិបអេស៉្បាញ Real Madrid នៅចុងរដូវកាលនេះ។
ស្របពេលជាមួយគ្នានេះ Real Madrid ក៏កំពុងតែចង់លក់ Bale ចេញមុនរដូវកាលថ្មីចាប់ផ្តើមផងដែរ ដើម្បីកាត់បន្ថយការចំណាយលើថ្លៃពលកម្មដ៏ថ្លៃរបស់គេ។ គួរបញ្ជាក់ដែរថា Bale បង្ហាញខ្លួនឲ្យ Spurs បានល្អគួរសមនៅរដូវកាលនេះ (ក្នុងកិច្ចសន្យាខ្ចីជើងមួយឆ្នាំ) ពោលចូលលេងបាន៣០ប្រកួត ស៊ុតបាន១៦គ្រាប់ផងដែរ៕
ប្រភព៖ sportsmole