អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថា ក្លិប Manchester City បានចុះកុងត្រាយកខ្សែបម្រើ Maximo Perrone ពីក្លិប Velez Sarsfield ហើយ។
ការព្រមព្រៀងរវាងក្លិបទាំងពីរបានកើតឡើងតាំងពីខែធ្នូមកម៉្លេះ ហើយឥលូវនេះគ្រប់យ៉ាងបានរួចរាល់អស់ហើយ។
Perrone ដែលជាកីឡាលរសញ្ជាតិអាហ្សង់ទីន មានវ័យត្រឹម២០ឆ្នាំ បានបង្ហាញខ្លួន៣០ប្រកួតឲ្យក្លិប Velez នៅរដូវកាលនេះដោយគេក៏បានលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោម២០ឆ្នាំផងដែរ។
Fabrizio Romano បានផ្សាយថា៖
Maximo Perrone នឹងផ្លាស់មកទឹកដី Etihad ជាមួយកុងត្រារហូតដល់ខែមិថុនាឆ្នាំ២០២៨៕
ប្រភព៖ sportskeeda