អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid បានប្រកាសជាផ្លូវការថា ខ្សែបម្រើ Lucas Vazquez បានបន្តកុងត្រាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ២០២៤ ពោលគឺចំនួនបីរដូវកាលបន្ថែមទៀត។
ព័ត៌មានចចាមអារ៉ាមជាច្រើនធ្លាប់បានផ្ទុះឡើងថា Vazquez នឹងចាកចេញពីទឹកដី Santiago Bernabeu ប៉ុន្តែពេលនេះគេជ្រើសរើសរួមរស់ជ្រកក្រោមដំបូលក្លិបម្ចាស់ពាន UCL ១៣សម័យកាលនេះហើយ។
កុងត្រារបស់កីឡាករវ័យ២៩ឆ្នាំរូបនេះនឹងផុតកំណត់នៅរដូវក្ដៅនេះទើបការជជែកកុងត្រាថ្មីត្រូវបានធ្វើឡើងខណៈខ្លួនគេផ្ទាល់ក៏ពេញចិត្តនឹងសំណើដែល Real Madrid ដាក់ឲ្យដែរ។
គេហទំព័រផ្លូវការរបស់ Real Madrid បានបង្ហោះសារមួយថា៖
👕 @Lucasvazquez91 renews deal until 2024.#RealMadrid | #LucasVázquez2024 pic.twitter.com/vxyFrlOu1M
— Real Madrid C.F. 🇬🇧🇺🇸 (@realmadriden) June 3, 2021
គួររម្លឹកផងដែរថា ខ្សែបម្រើ Lucas Vazquez ជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Real Madrid និងធ្លាប់ត្រូវក្លិបដាក់ឲ្យខ្ចីជើងនៅ Espanyol មុននឹងបានចូលលេងយ៉ាងទៀងទាត់តាំងពីឆ្នាំ២០១៥រហូតមកទល់ពេលនេះដោយគេបានបង្ហាញខ្លួនសរុប២៤០ដង និងរកបាន២៦គ្រាប់ផងដែរ៕
ប្រភព៖ goal