បរទេស៖ កីឡាករខ្សែបម្រើការពារ N'Golo Kante ដែលជាសមាជិកសំខាន់មួយរូបនាំឱ្យជម្រើសជាតិបារាំងឈ្នះពាន World Cup ២០១៨ បានបញ្ជាក់ថានឹងអវត្តមានក្នុងការការពារតំណែងជើងឯករបស់ពួកគេក្នុងឆ្នាំ២០២២នេះនៅទឹកដី Qatar ដោយសារតែបញ្ហារបួសនេះបើយោងតាមការបញ្ជាក់ពីក្រុម Chelsea។
ជាការពិតណាស់ Kante បានរងរបួសនៅពេលប្រកួតជាមួយក្រុម Tottenham Hotspur ដោយទទួលបានលទ្ធផល ២-២ នៅក្នុងខែសីហា។ បន្ទាប់មក Chelsea បានប្រកាសថា Kante នឹងគ្មានវត្តមានជាមួយបារាំងដើម្បីការពារពាន World Cup នោះទេ ដែលនឹងបើកឆាកប្រកួតនៅថ្ងៃ ២២ វិច្ឆិកា ប៉ះអូស្ត្រាលី។
តាមការបញ្ជាក់ពីក្រុមតោខៀវ Kante មានបញ្ហារបួសសរសែពួរដែលអាចនឹងចំណាយពេល ៤ខែដើម្បីព្យាបាលនិងជាសះស្បើយពីរបួសមួយនេះ។
ដូច្នេះការអវត្តមានរបស់ខ្សែបម្រើរូបនេះ អាចទម្លាក់បន្ទុកទៅដល់ក្រុមជម្រើសជាតិបារាំង ពីព្រោះតែ Kante ជាកីឡាករជម្រើសដំបូងរបស់ក្រុមមួយនេះផងដែរកាលពី World Cup 2018។
ប្រភព៖ FotMob