គ្រូនៅ PL រូបនេះថា នឹងមិនទិញខ្សែប្រយុទ្ធថ្មីចូលក្រុមទេ នៅរដូវក្ដៅខាងមុខ ព្រោះមានកីឡាករគ្រប់គ្រាន់ហើយ - TrueID

គ្រូនៅ PL រូបនេះថា នឹងមិនទិញខ្សែប្រយុទ្ធថ្មីចូលក្រុមទេ នៅរដូវក្ដៅខាងមុខ ព្រោះមានកីឡាករគ្រប់គ្រាន់ហើយ

April 3, 2021

អង់គ្លេស៖ លោកគ្រូ Pep Guardiola បានលើកឡើងថា ក្លិបមេឃខៀវ Manchester City ទំនងមិនទិញខ្សែប្រយុទ្ធថ្មីមកជំនួសកីឡាករ​ Sergio Aguero នៅរដូវក្ដៅខាងមុខនោះទេ។

  កីឡាករ​ Sergio Aguero 
  កីឡាករ​ Sergio Aguero 

ក្លិប Man City បានធ្វើការប្រកាស កាលពីថ្ងៃច័ន្ទថា ខ្សែប្រយុទ្ធរកគ្រាប់បាល់បានច្រើនជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រក្លិបកីឡាករ Aguero នឹងចាកចេញពីទឹកដី Etihad នាបញ្ចប់រដូវកាលនេះ ពោលពេលដែលកុងត្រារបស់គេផុតសុពលភាព។

យ៉ាងណាមិញ បើទោះជា Aguero ត្រូវចាកចេញ ក៏លោក Pep មិនត្រូវការខ្សែប្រយុទ្ធថ្មីមកជំនួសដែរដោយលោកយល់ឃើញថា Man City មានធនធានកីឡាករគ្រប់គ្រាន់ហើយ។ក្នុងនោះលោកបានថ្លែងក្នុងសន្និសីទកាសែត មុនជំនួបទល់នឹងក្រុម Leicester Cityយ៉ាងដូច្នេះថា៖

  លោកគ្រូ Pep Guardiola
  លោកគ្រូ Pep Guardiola

គួរបញ្ជាក់ដែរថា នៅយប់នេះ វេលាម៉ោង១១:៣០នាទី ក្រុម Man City នឹងត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុម Leicester នៅកីឡដ្ឋាន King Power Stadium ដែលជាការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី៣១៕

ប្រភព៖​ skysports

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...