អង់គ្លេស៖ លោក Erik Ten Hag បានស្រាយបំភ្លឺបន្ថែមពាក់ព័ន្ធនឹងការដាក់ពិន័យខ្សែប្រយុទ្ធ Cristiano Ronaldo មិនឲ្យចូលលេងទល់នឹងក្រុម Chelsea នាថ្ងៃទី២២ខែតុលានេះ។
កាលពីយប់ថ្ងៃទី២០ខែតុលាកន្លងទៅ Ronaldo បានបង្ហាញកាយវិការខឹងសម្បារពេលខ្លួនមិនបានចូលលេងក្នុងការប្រកួតទល់នឹង Spurs ហើយរូបគេបានចាកចេញពីកីឡដ្ឋាន Old Trafford នៅនាទីទី៨៩ទាំងការប្រកួតមិនទាន់ចប់។
ទង្វើនេះធ្វើឲ្យគេរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រ ហើយឥលូវនេះ Man UTD បានប្រកាសហើយថាមិនដាក់ឈ្មោះម្ចាស់ពាន Ballon d'Or ៥សម័យម្នាក់នេះឲ្យចូលលេងទល់នឹង Chelsea ទេ។
យ៉ាងណាមិញ លោក Ten Hag បាននិយាយថាមូលហេតុមួយទៀតដែលធ្វើឲ្យក្លិបឈានដល់ការដាក់ពិន័យ Ronaldo គឺមកពីគេបដិសេធមិនប្ដូរចូលក្នុងការប្រកួតជាមួយ Spurs ។
អ្នកកាសែតបានសួរថា៖
Erik Ten Hag បានឆ្លើយថា៖
🗣 "Did Ronaldo refuse to come on the pitch on Wednesday night?"
— Football Daily (@footballdaily) October 21, 2022
ten Hag 🗣 "Yes."
Erik ten Hag confirms Cristiano Ronaldo did refuse to come on as a substitute against Tottenham pic.twitter.com/QT8zgm7uzm