Real Madrid សុខចិត្តបោះបង់ការតាមយក Mbappe ឲ្យតែបានតារាឆ្នើមពីររូបនេះមករួមក្រុម - TrueID

Real Madrid សុខចិត្តបោះបង់ការតាមយក Mbappe ឲ្យតែបានតារាឆ្នើមពីររូបនេះមករួមក្រុម

January 3, 2023

បារាំង​៖ យោងតាមសារព័ត៌មាន El Nacional គឺ ក្លិប Real Madrid នឹងបោះបង់ការតាមទិញយកខ្សែប្រយុទ្ធ Kylian Mbappe ភ្លាមបើសិនជាក្លិបទិញយក ខ្សែបម្រើ Jude Bellingham និង Endrick Felipe ។​

ខ្សែបម្រើ Jude Bellingham
ខ្សែបម្រើ Jude Bellingham

ភាគីលោក Carlo Ancelotti ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់បាន Bellingham មួយរយៈមកហើយបន្ទាប់ពីឃើញថាគេធ្វើបានល្អនៅការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២។​

ខ្សែបម្រើ Jude Bellingham
ខ្សែបម្រើ Jude Bellingham

ដោយឡែក Mbappe ដែលទើបតែបន្តកុងត្រាជាមួយ Paris Saint-Germain គឺជាគោលដៅធំរបស់ក្លិប ប៉ុន្តែរូបគេបានបដិសេធការផ្ទេរមកទឹកដី Santiago Bernabeu ។​

ខ្សែប្រយុទ្ធ Kylian Mbappe 
ខ្សែប្រយុទ្ធ Kylian Mbappe 

យ៉ាងណាមិញភាពល្អរបស់ Mbappe នៅការប្រកួតបាល់ទាត់ពិភពលោកដោយស៊ុតបញ្ចូលទីបាន៨គ្រាប់ និងឈ្នះពានស្បែកជើងមាសនោះបានធ្វើឲ្យ Real Madrid នៅតែចង់ចុះហត្ថលេខាយករូបគេ។

ខ្សែប្រយុទ្ធ Kylian Mbappe 
ខ្សែប្រយុទ្ធ Kylian Mbappe 

​ក្នុងនោះដែរ Real Madrid ក៏បានទិញយក Endrick ពីក្លិប Palmeiras ដែរ ហើយគេនឹងចូលរួមជាមួយក្លិបនៅឆ្នាំ២០២៤ខាងមុខ៕

Endrick Felipe 
Endrick Felipe 

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...