បើទិញបាន២នាក់នេះទៀត ឈុត១១នាក់ដំបូងរបស់ Man City រដូវកាលក្រោយ ពេញសាច់ល្អណាស់ - TrueID

បើទិញបាន២នាក់នេះទៀត ឈុត១១នាក់ដំបូងរបស់ Man City រដូវកាលក្រោយ ពេញសាច់ល្អណាស់

August 3, 2021

បរទេស៖ ក្លិប Manchester City បច្ចុប្បន្នមានជម្រើសជាមួយកីឡាករជាច្រើន ប៉ុន្តែពួកគេនៅតែត្រូវការកីឡាករឆ្នើមៗបន្ថែមទៀតដើម្បីមកពង្រឹងក្រុម,ក្នុងនោះដែរ ក្រុមមេឃខៀវត្រូវបានគេមើលឃើញថា កំពុងតែចាប់អារម្មណ៍ចង់បាន HarryKane និង Jack Grealish ជាដើម។

កាលពីថ្ងៃ សុក្រ កន្លងទៅក្រុម ManCity ត្រូវបានគេរាយការណ៍មកថា ពួកគេបានដាក់សំណើទឹកប្រាក់ប្រមាណជា១០០ លានផោន ឬស្មើរនឹង (១៣៩ លានដុល្លាអាមេរិក) សម្រាប់ការចរចាយក Grealish, ហើយស្របពេលជាមួយគ្នានេះ Kane ខ្សែប្រយុទ្ធរបស់ក្រុម Tottenham Hotspur មិនបានមិនជំរុំហ្វឹកហាត់មុនបើករដូវកាលនោះទេ។

ជាការពិតណាស់ ដរាបណាទីផ្សារដោះដូរកីឡាករមិនទាន់បិទបញ្ចប់រឿងរ៉ាវទាំងអស់នឹងអាចកើតមានឡើងបានគ្រប់ពេល ហើយប្រសិនបើពួកគេអាចចុះកុងត្រាយកតារាឆ្នើមទាំង២ នេះបាន, នោះពួកគេនឹងមានភាគរយកាន់តែខ្ពស់ក្នុងការប្រជែងយកជើងឯក PremierLeague និងពានរង្វាន់ធំៗជាច្រើនទៀតសម្រាប់រដូវកាល ២០២១-២០២២។

យោងតាមការវិភាគរបស់គេហទំព័រ Sportbibleខាង Keylatop នឹងបង្ហាញឱ្យប្រិយមិត្តបានដឹងអំពីជម្រើស ១១ នាក់ដំបូងរបស់ក្រុម ManCity ដែលលោក Pep Guardiola អាចប្រើប្រាស់នៅរដូវកាលខាងមុខនេះ ខណៈជម្រើសនេះក៏គិតផងដែរប្រសិនបើក្រុមមេឃខៀវអាចនាំយក Harry Kane និង Jack Grealish មកបាន៖

Cr. Sportbible
Cr. Sportbible
Cr. Sportbible
Cr. Sportbible
Cr. Sportbible
Cr. Sportbible

ប្រភព៖​ Sportbible

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...