អង់គ្លេស៖ ខ្សែការពារក្លិប Manchester United កីឡាករ Harry Maguire ត្រូវបានគេរាយការណ៍ប្រាប់ថា មានពេលតែ៧២ម៉ោងប៉ុណ្ណោះដើម្បីសម្រេចចិត្តចាកចេញពីកីឡដ្ឋាន Old Trafford បើពុំដូច្នោះទេគ្រាប់បែកចំនួនបីគ្រាប់នឹងផ្ទុះឡើងនៅក្នុងផ្ទះរបស់គេ។
ជាការពិតណាស់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះ Maguire ទទួលបានអ៊ីម៊ែលគំរាមបង្កប់គ្រាប់បែកនៅក្នុងផ្ទះរបស់គេ ហើយ ក្រោយទទួលបានសារគំរាមនោះ កីឡាករសញ្ជាតិអង់គ្លេសខាងលើ ក៏បានទាក់ទងមកកាន់ក្រុមប៉ូលីសដើម្បីធ្វើការលើរឿងនេះភ្លាមៗ ខណៈ នៅក្នុងផ្ទះ Maguire រស់នៅជាមួយគូដណ្តឹងរបស់គេកញ្ញា Fern Hawkins និង កូនស្រីពីរនាក់ផងដែរ។
មកទល់ពេលនេះ Maguire និង ក្រុមគ្រួសារកំពុងតែស្ថិតនៅក្នុងផ្ទះរបស់មិត្តរួមក្រុមដែលជាទីកន្លែងដ៏សុវត្ថិភាពមួយ។ យ៉ាងណាក៏ដោយ នៅថ្ងៃនេះជាថ្មីម្តងទៀត Maguire ទទួលបានដំណឹងដ៏រន្ធត់ដដែល គឺ រូបគេមានពេលតែ៧២ម៉ោងប៉ុណ្ណោះដើម្បីដើរចេញពី Man Utd បើពុំដូច្នោះទេផ្ទះរបស់គេនឹងត្រូវបំភ្លេចបំផ្លាញដោយសារគ្រាប់បែកចំនួនបីគ្រាប់៕
ប្រភព៖ thesun