អង់គ្លេស៖ ខ្សែប្រយុទ្ធ Sadio Mane បានបដិសេធមិននិយាយថាគេនឹងស្នាក់នៅក្លិប Liverpool នារដូវកាលក្រោយ បន្ទាប់ពីលេចឮព័ត៌មានផ្ទេរទៅ Bayern Munich ។
Mane បានក្លាយជាកីឡាករស្នូលមួយរូបក្រោមការដឹកនាំរបស់លោក Jurgen Klopp ដោយគេរកបាន២៣គ្រាប់ក្នុងការបង្ហាញខ្លួន៥០ប្រកួតនារដូវកាលនេះ។
យ៉ាងណាមិញ កុងត្រារបស់គេជាមួយហង្សក្រហមនឹងអស់សុពុលភាពនៅឆ្នាំ២០២៣ខាងមុខនេះ ដោយមានន័យថាគេអាចចាកចេញពីទឹកដី Anfield ដោយគ្មានតម្លៃខ្លួននាឆ្នាំក្រោយស្របពេលសារព័ត៌មានមកពីអាល្លឺម៉ង់ បង្ហើបថា Bayern Munich ចង់បានកីឡាករវ័យ៣០ឆ្នាំរូបនេះមកជំនួស Robert Lewandowski ដែលត្រៀមចាកចេញពីក្លិប។
ដោយឡែក Mane បាននិយាយពីអនាគតរបស់គេថា៖
ប្រភព៖ metro