បរទេស៖ បើតាមគេហទំព័រ Marca បានឲ្យដឹងថាខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ Gareth Bale កំពុងតែរៀបគម្រោងចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ បន្ទាប់ពីចប់តួនាទីលេងឲ្យក្រុមជម្រើសជាតិវ៉េលនៅពានរង្វាន់ EURO 2020 ខាងមុខនេះ។
គួរបញ្ជាក់ដែរថាប្រសិនបើគ្មានរឿងកែប្រែគម្រោងនេះទេ ក្លិប Real Madrid នឹងចំណេញប្រាក់ប្រមាណ១៩លានផោន ខណៈដែល Bale ត្រូវអស់កុងត្រាខ្ចីជើងនៅក្លិប Tottenham Hotspur និងត្រូវត្រឡប់មកលេងឲ្យ Real Madrid វិញនៅរដូវកាលក្រោយនេះ៕
ប្រភព៖ sportsmole