អង់គ្លេស៖ ខ្សែការពារ Tyrone Mings បានចេញមុខនិយាយថាគេមានបញ្ហាផ្លូវចិត្តកំលុងការប្រកួត Euro 2020 និងបានបង្ហើបថាគេកំពុងសុំជំនួយពីអ្នកប្រឹក្សាផ្លូវចិត្តទៀតផង។
ខ្សែការពារ Tyrone Mings
ខ្សែការពាររបស់ Aston Villa រូបនេះបានជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួតពីរដំបូងគេរបស់អង់គ្លេស គឺប៉ះនឹង ក្រូអាត ព្រមទាំងស្កុតឡែន៍ ដោយសារខ្សែការពារ Harry Maguire ចូលលេងមិនទាន់បានដោយសារមិនទាន់ជាសះស្បើយពីរបួសមួយរយភាគរយ។
នៅមុនការប្រកួតនេះចាប់ផ្ដើម មានអ្នកវិភាគបាល់ទាត់ជាច្រើនបាននិយាយថា Mings មិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ជំនួស Maguire នោះឡើយ ទើបកីឡាកររូបនេះបានរងសម្ពាធជាខ្លាំងដោយបានសារភាពប្រាប់ The Sun ថា៖