បរទេស៖ ក្លិបបិសាចក្រហម Manchester United នឹងដាក់ពិន័យជាប្រាក់ទៅកាន់ Cristiano Ronaldo ចំនួន ១ លានផោន ឬប្រមាណជា (១.១៧ លានដុល្លារអាមេរិក)ក្រោយខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះបាននិយាយដៀមដាមឱ្យក្លិបធ្ងន់ៗកាលពីម្សិលមិញ។
កាលពីយប់ថ្ងៃទី ១៣ ខែ វិច្ឆិកាកន្លងទៅនៅលើបណ្តាញសង្គមហាក់មានភាពក្តៅគគក់មែនទែន បន្ទាប់ពី Ronaldo បានធ្វើបទសម្ភាសន៍យ៉ាងគួរឱ្យភ្ញាក់ផ្អើលមួយជាមួយលោក PiersMorgan ដោយរូបគេបានធ្វើការរិះគន់ទៅកាន់ Man UTD, អ្នកចាត់ការលោក Erik ten Hag, Wayne Rooney និងលោក Ralf Rangnick មិនសំចៃមាត់។
យោងតាមការចុះផ្សាយរបស់ Metro បានឱ្យដឹងថា ក្រោយមានការរិះគន់ និងដៀមដាមឱ្យក្លិបបែបនេះ Ronaldoនឹងទទួលត្រូវទទួលរកការពិន័យជាទឹកប្រាក់ចំនួន ១ លានផោនឬប្រមាណជា (១.១៧ លានដុល្លារអាមេរិក) ដែលចំនួននេះគឺស្មើនឹងថ្លៃឈ្នួលរបស់គាត់នៅ ManUTD ចំនួន ២ សប្តាហ៍៕
ប្រភព៖ 90min