អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្លិប Atletico Madrid កីឡាករ Luis Suarez ត្រូវបានគេរាយការណ៍ កំពុងមានបំណងចង់វិលត្រឡប់មកកាន់ក្លិប Barcelona វិញ។
ជាការពិតណាស់ Suarez ត្រូវបានបង្ខំចិត្តចាកចេញពី Barcelona ទៅកាន់ Atletico Madrid ទាំងចិត្តមិនចង់កាលពីឆ្នាំ២០២០ បន្ទាប់ពីរូបគេទទួលដំណឹងពីលោក Ronald Koeman ថា គេមិនស្ថិតនៅក្នុងផែនការរបស់លោកជាមួយក្រុមអ្នកមានបុណ្យឡើយ ជាហេតុធ្វើឲ្យកីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយខាងលើ សម្រេចចិត្តចាកចេញពីក្លិបតែម្តង។
នៅពេលនេះ បើយោងទៅតាមអ្នកកាសែតកីឡាបាល់ទាត់ប្រចាំប្រទេសអេស្ប៉ាញលោក Jose Alvares Haya បានរាយការណ៍មកថា Suarez ចង់វិលត្រឡប់មកកាន់កីឡដ្ឋាន Camp Nou វិញ ហើយ កីឡាករវ័យ៣៥ឆ្នាំខាងលើ ក៏នឹងត្រៀមដើម្បីកាត់ប្រាក់ឈ្នួលរបស់ខ្លួនឯងផងដែរ ខណៈ បច្ចុប្បន្នរូបគេទទួលបានប្រាក់ ១៦ម៉ឺនផោន/សប្តាហ៍ ហើយ កុងត្រារបស់គេនឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះ៕
ប្រភព៖ metro