Man City ត្រៀមវាយចេញកីឡាករ ៧រូប ដើម្បីប្រមូលលុយ​ទិញ​យកកីឡាករ ២រូបនេះ - TrueID

Man City ត្រៀមវាយចេញកីឡាករ ៧រូប ដើម្បីប្រមូលលុយ​ទិញ​យកកីឡាករ ២រូបនេះ

June 15, 2021

ក្រុមមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថាបានដាក់កីឡាករចំនួន ៧ នាក់នៅក្នុងបញ្ជីលក់​ចេញ​របស់ពួកគេនៅរដូវកាលដោះដូររដូវក្តៅខាងមុខនេះ ដើម្បីត្រៀមលុយទិញយកកីឡាករគីឡូធ្ងន់ៗ។

Pep Guardiola កំពុងសម្លឹងរកការពង្រឹងទាំងខ្សែបំរើនិងតំបន់ប្រយុទ្ធ ហើយមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយ​នឹង​ការ​ផ្លាស់ប្តូរសម្រាប់ Jack Grealish របស់ Aston Villa និង Harry Kane របស់ Tottenham Hotspur ។

Jack Grealish និង Harry Kane 
Jack Grealish និង Harry Kane 

ជាមួយនឹងការចាកចេញរបស់កីឡាករជើងចាស់ Sergio Aguero ទៅកាន់ក្លឹប Barcelona  មេឃខៀវ Man City សង្ឃឹមថានឹងចុះកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធតំបន់កណ្តាលហើយកីឡាករ Kane ត្រូវបានគេជឿជាក់ថាស្ថិតនៅ​លំដាប់​​កំពូល​នៃ​បញ្ជីអាទិភាពរបស់ពួកគេ។

Aguero
Aguero

យោងតាមសារព័ត៌មាន Birmingham Mail បានឱ្យដឹងថាកីឡាករសញ្ជាតិព័រទុយហ្កាល់ Bernardo Silva និង Joao Cancelo គឺជាកីឡាករ ២ នាក់ក្នុងចំណោម ៧ នាក់ដែល Man City ត្រៀមលក់ដើម្បីជួយបង្កើតទឹក​លុយ​ដើម្បីទិញកីឡាករថ្មី ។ ខណៈដែល Raheem Sterling, Gabriel Jesus, Riyad Mahrez និង Ilkay Gundogan គឺជាក្រុមដំបូងគេដែលធ្លាប់មានទំនាក់ទំនងយ៉ាងខ្លាំងក្នុងការចាកចេញពីពហុកីឡដ្ឋាន Etihad នារដូវក្តៅនេះ៕

Pep
Pep
ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...