កប់ណាស់! Ronaldo ឈរលេខ១ ក្នុងនាមជាកីឡាករដែលស៊ុត Hat-Trick បានច្រើនដងជាងគេនៅជម្រើសជាតិ ខណៈ Messi ឈរលេខ… - TrueID

កប់ណាស់! Ronaldo ឈរលេខ១ ក្នុងនាមជាកីឡាករដែលស៊ុត Hat-Trick បានច្រើនដងជាងគេនៅជម្រើសជាតិ ខណៈ Messi ឈរលេខ…

June 7, 2022

បរទេស៖ ជាការពិតណាស់ ការស៊ុតបាល់ Hat-Trick(ចាប់ពី៣គ្រាប់ឡើង ក្នុង១ប្រកួត) ឲ្យជម្រើសជាតិនៅនឹងមុខអ្នកគាំទ្រដែលជាជនរួមជាតិ គឺជារឿងដ៏អស្ចារ្យ និងមានន័យ សម្រាប់កីឡាករបាល់ទាត់។

នៅក្នុងវិស័យបាល់ទាត់យើងតែងតែឃើញមានការប្រកួតលក្ខណៈរវាងក្លិបនិងក្លិប ជាញឹកញយដើម្បីបំពេញអារម្មណ៍អ្នកគាំទ្រខណៈការប្រកួតលក្ខណៈអន្តរជាតិ រវាងប្រទេស និង ប្រទេស ក៏រឹតតែធ្វើឲ្យអារម្មណ៍អ្មកគាំទ្រកាន់តែពិសេសផងដែរ។ហើយការដែលបានស៊ុតបញ្ចូលទីឲ្យជម្រើសជាតិ និង ធ្វើឲ្យជនរួមជាតិមានមោទកភាពនោះ គឺសុទ្ធសឹងតែជាក្ដីសុបិនរបស់កីឡាករបាល់ទាត់គ្រប់រូប។

ជាមួយគ្នានេះ ដកស្រង់ពីគេហទំព័រ All Football ក្រុមការងារ Keylatop សូមនាំប្រិយមិត្តមកស្គាល់នូវកីឡាករទាំង៥រូប ដែលមានស្ថិតិ ស៊ុតបាន Hat-trick ច្រើនដងជាងគេឲ្យជម្រើសជាតិ ក្នុងការប្រកួតលក្ខណៈអន្តរជាតិ ដោយរួមមាន៖

  • លេខ៣ កីឡាករ Lionel Messi ស៊ុត Hat-trick ឲ្យជម្រើសជាតិអាហ្សង់ទីបាន ៨ដង
  • លេខ៣ ស្ទួន កីឡាករ Ali Daei ស៊ុត Hat-trick ឲ្យជម្រើសជាតិអ៊ីរ៉ង់ បាន៨ដង ដូច Messi ដែរ
  • លេខ២ កីឡាករ Ali Mabkhout ស៊ុត Hat-trick ឲ្យជម្រើសជាតិអារ៉ាប់រួម បាន៩ដង
  • លេខ ២ស្ទួន កីឡាករ Sven Rydell ស៊ុតឲ្យ Hat-trick ឲ្យជម្រើសជាតិស៊ុយអែត បាន៩ដង ដូច Ali Mabkhout ដែរ
  • លេខ១ កីឡាករ Cristiano Ronaldo ស៊ុតឲ្យ Hat-trick ឲ្យជម្រើសជាតិព័រទុយកាល់បាន ១០ដង

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...