អង់គ្លេស៖ ក្លិប Arsenal ទិញបានខ្សែប្រយុទ្ធ Brighton កីឡាករ Leandro Trossard បានសម្រេចហើយ រង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។
ជាការពិតណាស់ Trossard ជា កីឡាករសំខាន់មិនអាចខ្វះបាននៅក្នុងក្លិប Brighton ប៉ុន្តែ មួយរយៈចុងក្រោយនេះរូបគេពុំសូវបានបង្ហាញខ្លួន ក្រោយលេចលឺដំណឹងថារូបគេមានបញ្ហាផ្ទៃក្នុងជាមួយអ្នកចាត់ការក្រុម ទើបឈានដល់ការចែកផ្លូវគ្នាតែម្តង។
ក្នុងនោះបើយើងនិយាយពីទឹកប្រាក់ដែល Arsenal ផ្តល់ឲ្យ Brighton គឺ ចំនួន ២៧លានផោន (ប្រមាណជា ៣៣លានដុល្លារ) ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ ខណៈ សមីខ្លួននឹងធ្វើការតេស្តសុខភាពនៅថ្ងៃនេះ៕
ប្រភព៖ Fabrizio Romano