បរទេស៖ អ្នកចាត់ការលោក Carlo Ancelotti បានមានប្រសាសន៍លើកសរសើរអំពីកូនក្រុមរបស់ខ្លួនកីឡាករ LukaModric ហើយលោកបានរៀបរាប់ថាខ្សែបម្រើសញ្ជាតិ ក្រូអាត គឺជាកីឡាករម្នាក់ដែលមានកុងត្រាពេញមួយជីវិតជាមួយReal Madrid ខណៈគ្រូបង្វឹកសញ្ជាតិ អ៊ីតាលី ក៏បានចាត់គាត់ជាបេះដូងរបស់ក្លិបផងដែរ។
គួរបញ្ជាក់ថា Modric បានផ្លាស់ចេញពីក្រុម Tottenham Hotspur មកចូលរួមជាមួយ Real Madrid តាំងពីឆ្នាំ ២០១២ មកម្ល៉េះ, ហើយឥឡូវទោះឈានចូលវ័យ ៣៦ ឆ្នាំទៅហើយ ក៏ខ្សែបម្រើសញ្ជាតិក្រូអាត នៅតែបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ខ្លួនដដែល, យ៉ាងណាមិញ ក្នុងការស្នាក់នៅទឹកដីSantiago Bernabeu រយៈពេល ១០ឆ្នាំមកនេះ, Modric បានចូលរួមចំណែកជួយឱ្យក្រុមអធិរាជសឈ្នះ Champions League ៤ សម័យ,LaLiga ២ សម័យ និងពានរង្វាន់ធំៗជាច្រើនទៀត។
លោក Ancelotti បានប្រសាសន៍អំពី Modric យ៉ាងដូច្នេះថា៖
ប្រភព៖ Just Football