បរទេស៖ អ្នកចាំទីរបស់ក្រុមជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ងនិងក្រុម FC Bayern Munich កីឡាករ Manuel Neuer ត្រូវបានគេរាយការណ៍ថាមានបញ្ហារបួសបាក់ជើងតែម្តងបន្ទាប់ពីរូបគេបានទៅធ្វើដំណើរកម្សាន្ត ក្រោយចប់ភារកិច្ចជាមួយ World Cup។
ជាការពិតណាស់ Neuer កំពុងតែសម្រាកព្យាបាលនៅមន្តីពេទ្យក្រោយរូបគេមានបញ្ហារបួសនេះដោយសារតែរូបគេជិះស្គីក្នុងពេលសម្រាកលំហែកាយក្រោយអស់ភារកិច្ចជាមួយ World Cup ។ អ្វីដែលគួរឪ្យកត់សម្គាល់នោះគឺរូបគេនឹងអវត្តមានក្នុងទីលាន ១រដូវកាលពេញតែម្តង។
ដូច្នេះតើបញ្ហាមួយនេះអាចធ្វើឲ្យ កីឡាករវ័យ ៣៦ឆ្នាំរូបនេះចូលនិវត្តន៍ពីបាល់ទាត់ដែរឬទេ?
ប្រភព៖ All Football