ក្លិបយក្សមួយនេះ នឹងព្រមទទួល CR7 ទៅរួមក្រុម លុះត្រាតែ គេព្រមកាត់ប្រាក់ឈ្នួល ចេញខ្លះ - TrueID

ក្លិបយក្សមួយនេះ នឹងព្រមទទួល CR7 ទៅរួមក្រុម លុះត្រាតែ គេព្រមកាត់ប្រាក់ឈ្នួល ចេញខ្លះ

July 27, 2022

បរទេស៖ ក្លិប Atletico Madrid ត្រូវបានរាយការណ៍ថា ពួកគេនឹងព្រម ទទួល Cristiano Ronaldo មករួមក្រុមលុះត្រាតែ គេព្រមកាត់ប្រាក់ឈ្នួល ចេញខ្លះ។

ជាការពិតណាស់ ជុំវិញ ការចង់ចាកចេញរបស់ Ronaldo នេះ នៅតែមានសភាពក្តៅគគុកដដែល ដោយទាំងរូបគេផ្ទាល់ និង ភ្នាក់ងាររបស់គេ កំពុងដុតដៃជើង រកវិធីដោះស្រាយ ក៏ប៉ុន្តែយ៉ាងណាមិញ​ ក្លិប Man Utd បានប្រកាសហើយថា Ronaldo គឺមិនមែនសម្រាប់លក់ទេ។

បើយោងទៅតាមសារកាសែត​ sportskeeda បានចុះផ្សាយឲ្យដឹងថា ក្លិប At.Madrid នឹងយល់ព្រមទទួល Ronaldo មករួមក្រុម លុះត្រាតែគេព្រមកាត់ប្រាក់ឈ្នួលរបស់គេចេញខ្លះដូចគ្នា ហើយលើសពីនេះផងដែរ លុះត្រាតែ ក្លិប Man Utd យល់ព្រមឲ្យ Ronaldo មកចូលរួមក្លិបយក្សមកពីអេស្ប៉ាញខាងលើនេះ ដោយគ្មានតម្លៃខ្លួន៕

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...