លែងខ្លាំងដូចមុន! Neville ដាក់ចំៗថាក្លិបនៅ PL មួយនេះមិនស្ថិតក្នុងចំណោមក្លិបគីឡូធ្ងន់ទាំង៦ឡើយ - TrueID

លែងខ្លាំងដូចមុន! Neville ដាក់ចំៗថាក្លិបនៅ PL មួយនេះមិនស្ថិតក្នុងចំណោមក្លិបគីឡូធ្ងន់ទាំង៦ឡើយ

September 13, 2021

អង់គ្លេស៖ លោក Gary Neville បាននិយាយថាក្លិបកាំភ្លើងធំ Arsenal មិនមែនជាក្លិបដែលស្ថិតក្នុងចំណោមក្លិបខ្លាំងទាំង៦នៅ Premier League នោះឡើយនិងបានបង្ហើបថាការមើល Arsenal លេងចាញ់ម្ដងហើយម្ដងទៀតពិតជាធ្វើឲ្យលោកអស់កម្លាំងណាស់។

កីឡាករ Arsenal
កីឡាករ Arsenal

Arsenal ធ្លាប់ឈ្នះពាន Premier League ៣ដងក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះប៉ុន្តែនៅប៉ុន្មានរដូវកាលកន្លងមកនេះ ភាគីរបស់លោកគ្រូ Mikel Arteta ហាក់បីដូចជាដុនដាបខ្លាំងទៅៗហើយដោយស្រវាបានត្រឹមតំណែងលេខ៨នៅតារាង Premier League ក្នុងរយៈពេល២រដូវកាលចុងក្រោយនេះ។

កីឡាករ Arsenal
កីឡាករ Arsenal

យ៉ាងណាមិញ ទោះលេងឈ្នះ Norwich City កាលពីថ្ងៃសៅររ៍ទៅ១១កន្លងទៅក៏ដោយក៏ Arsenal នៅតែធ្វើមិនសូវបានល្អក្នុង៣ប្រកួតបើកឆាក Premier League ដោយចាញ់ Brentford,Chelsea និង Manchester City ខណៈ Arteta នៅតែប្រឈមនឹងការបញ្ចប់តំណែង។

លោក Mikel Arteta
លោក Mikel Arteta

Arsenal ធ្លាប់ជាក្លិបដែលអ្នកគាំទ្រចាត់ទុកជាក្លិបមួយក្នុងចំណោមក្លិបទាំង៦ដែលខ្លាំងជាងគេនៅចក្រភពអង់គ្លេសប៉ុន្តែលោក Neville គិតថាក្លិបនេះលែងដូចមុនហើយ។ លោកបានថ្លែងថា៖

លោក Gary Neville
លោក Gary Neville

ប្រភព៖​ metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...